khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនរៀប​ចំ​កម្មវិធី​កិច្ច​សន្ទនា​អនឡាញ ស្តីពីខួប៦៣ឆ្នាំទំនាក់ទំនងការទូតកម្ពុជា-ចិន
     
    ចែករំលែក ៖

    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនរៀប​ចំ​កម្មវិធី​កិច្ច​សន្ទនា​អនឡាញ ស្តីពីខួប៦៣ឆ្នាំទំនាក់ទំនងការទូតកម្ពុជា-ចិន
    =======
    នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាសហការជាមួយនិងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីកិច្ចសន្ទនាអនឡាញ ស្តីពីខួប៦៣ឆ្នាំទំនាក់ទំនងការទូតកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា។
    កិច្ចសន្ទនាអនឡាញនេះ ប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានការកិច្ចសន្ទនាលើប្រធានបទសំខាន់ៗ រួមមាន៖
    ១-មតិស្វាគមន៍របស់ឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ
    ២-បទអន្តរាគមន៍របស់តំណាងស្ថានទូតចិនប្រចាំកម្ពុជា
    ៣-បទបង្ហាញរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ស្តីពីការរួមចំណែកថែរក្សាមិត្តភាពកម្ពុជា-ចិនឱ្យឋិតថេរចីរកាល
    ៤-បទបង្ហាញរបស់ឯកឧត្តម ឈឹម សុទ្ធគុណ អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ ស្តីពីសមិទ្ធផលនៃទំនាក់ទំនងរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    ៥-បទបង្ហាញរបស់លោក ZHANG YaOWu ប្រធានមូលនិធិដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា ស្តីពីការចូលរួមចំណែករបស់សង្គមស៊ីវិលចិនក្នុងការអភិវឌ្ឍសង្គមកម្ពុជា
    ៦-មតិបូកសរុប និងបិទកម្មវិធីដោយឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម